khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី សវនកម្ម និងអធិការកិច្ច
     
    ចែករំលែក ៖

    នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី សវនកម្ម និងអធិការកិច្ច ដែលឧទ្ទេសនាមដោយឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមុខងារសាធារណៈ សិក្សារយៈពេលពីរថ្ងៃ គឺថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន ៣១នាក់ (ប្រុសចំនួន២០នាក់ ស្រីចំនួន១១នាក់) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    វគ្គបណ្តុះបណ្តាលស្តីពី សវនកម្ម និងអធិការកិច្ច រៀបចំឡើងក្នុងគោលបំណងជួយពង្រឹងនូវចំណេះដឹង បទពិសោធន៍ និងកសាងសមត្ថភាពមន្រ្តីរាជការ ក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ប្រកបដោយនិរន្តភាព ដោយផ្តោតសំខាន់ទៅលើ៖ ១-និយមន័យ សវនកម្ម និងអធិការកិច្ច ២-តួនាទី និងភារកិច្ចសវនកម្ម ៣-តួនាទី ភារកិច្ច និងអធិការកិច្ច មានដូចជា៖ តួនាទី ភារកិច្ច អធិការកិច្ច នៃក្រសួង ស្ថាប័ន អង្គភាព តួនាទី ភារកិច្ច អ្នកដឹកនាំកិច្ចការអធិការកិច្ច និងភារកិច្ចរបស់ថ្នាក់ដឹកនាំអង្គភាព៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន
    thumbnail
     
    លោកជំទាវ ចឹក ហេង អញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំលំជ័រ ឃុំប៉ាតតេ ឃុំប៉ក់ញៃ ឃុំសេសាន ស្មៀន និងនាយប៉ុស្តិ៍នគរបាល នៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី និងលោកជំទាវ Ülkü Kocaefe អញ្ជើញទស្សនកិច្ចផ្ទាល់ នៅមជ្ឈមណ្ឌលកាត់ដេរនៃក្ដីសង្ឃឹម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ រៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម